|
|
ក្រុមបិសាចក្រហម Manchester United គ្រោងនិងរៀបចំ រុះរើកីឡាករលក្ខខណៈទ្រង់ទ្រាយធំសម្រាប់រដូវក្តៅខាងមុខ ។ បើតាមប្រភពព័ត៍មានជាច្រើនបានបង្ហើបថា និងមានកីឡាករប្រមាណជាង ១២នាក់ នឹងចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួន និងខ្លះកាត់តម្លៃខ្លួនរបស់គេក្នុងកុងត្រា ដើម្បីឲ្យពួកគេចាកចេញ សម្រាប់កីឡាករដែលជិតផុតកុងត្រា ។
គួរបញ្ជាក់ថា Manutd នារដូវកាលនេះហាក់បង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់លេង 5 មាន 47 ពិន្ទុ មានគម្លាតពីក្រុមកំពូលតារាង Manchester City រហូតដល់ 22 ពិន្ទុឯណោះ និងចាញ់ Arsernal 1 ពិន្ទុ ខណៈដែលក្រុមកាំភ្លើងធំនៅសល់ 3 ប្រកួតក្នុងដៃទៀត ៕
ប្រភព : Sun Sport
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...